សេដ្ឋកិច្ច
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជំលោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្មភាគ ច្រើនស្ថិតក្នុងផែ្នកកសិកម្ម ។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្អូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្រ្គាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាង គំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែឆៃ្នរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបាន បំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។ កុ្នងឆ្នាំ ១៩៧៥របបថ្មីខែ្មរក្រហមបានធ្វើជាតូនីយកម្ម នូវរាល់មធ្យោបាយ ផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ ។ ផែនការ ៤ ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាង ក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយ នូវប្រព័ន្ធធារាសាស្រ្ត។ គំរោង ផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករ និងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សំរាប់បំរើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គំរោងផែនការ ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយ ពុំបានពិចារណាអោយបានស៊ីជំរៅ និងត្រូវបាន បង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ ។ ផលិតស្រូវកើនឡើង តិចតួច តែមានមនុស្ស រាប់រយពាន់នាក់ បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបាន យកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្ស រាប់រយពាន់នាក់ដោយ ចោទពួកគេថាជាសត្រុ្វវរបស់អង្គការ។ អំពើឃោឃៅ របស់របបខែ្មរ ក្រហមបានសំលាប់ រង្គាលកំលាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពី របបរខែ្មរក្រហម ត្រូវដួលរលំ កុ្នងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយ លើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់ បានប្រកបការងារ ជាកសិករបែបគ្រួសារ។ ក្នុងអំឡុង ពាក់កណា្តលទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់ សំរាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញ បានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផែ្អក លើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ បៀ្របធៀប ទៅនឹងមុនឆ្នាំ ១៩៧០ សំរាប់អ្នកមកទស្សនានៅ ប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចំរើនដែលគេ មើលឃើញនៅភ្នំពេញ